សខ៣
គោលបំណង
 
វត្ថុបំណងរបស់សាកលវិទ្យាល័យខេមរៈ គឺការអភិវឌ្ឍយុវជនកម្ពុជា​និងបណ្តុះ​​​ ស្មារតី​និស្សិត​ឲ្យ​មានសមត្ថភាព​និងគុណភាពខ្ពស់​ មានសីលធម៌ល្អឲ្យគេ​ត្រៀម​រៀបចំ​ខ្លួន​ក្លាយ​ជាអ្នកបន្តវេន ​ដ៏មាន​ប្រសិទ្ធភាពនាពេលអនាគត និងអភិវឌ្ឍវិស័យ​ស្រាវ​ជ្រាវ​​ វិទ្យាសាស្រ្ត​ ឲ្យប្រែក្លាយទៅជាវប្បធម៌មួយ​របស់​បញ្ញាវ័ន្តជាតិ​ ជាពិសេស​ចំពោះ​បេក្ខ​ជន​ថ្នាក់បណ្ឌិត។​ ​​ដើម្បីសម្រេចវត្ថុបំណង​នេះ សាកលវិទ្យាល័យ​ខេមរៈ បាន​ដាក់​ចេញ​​នូវវត្ថុបំណងចំបង​ប្រាំយ៉ាង ​ឆរកោណយុទ្ធសាស្រ្តចំណេះដឹង​របស់ខ្លួនគឺ៖​ -ធានាឲ្យបាននូវឧត្តមភាព​ខាងចំណេះដឹង​របស់និស្សិត ​ -លើកកម្ពស់គុណភាពនិងប្រសិទ្ធភាពអប់រំរបស់សាស្រ្តាចារ្យ​និង​បុគ្គលិក​ផ្តល់​សេវាឲ្យបានល្អប្រសើរជានិរន្ត -ធ្វើស្តង់ដាកម្មលើទ្រឹស្តី​និងវិធីសាស្រ្តាស្រាវជ្រាវ​ដល់ជួរសាស្រ្តាចារ្យនិង បេក្ខជន​បណ្ឌិត ដែលជាអ្នក​ស្រាវជ្រាវក្នុងប្រទេស -បង្កើត​ឪកាសដល់សាស្រ្តាចារ្យ​ និងនិស្សិតពូកែ ទៅ​បន្តការសិក្សា​​ថ្នាក់​ក្រោយ ​បរិញ្ញាបត្រនៅក្នុង​ឬក្រៅប្រទេស​ និងបង្កឪកាសឲ្យ​អ្នក​ស្រាវជ្រាវ​​ជាតិ​និង​​អន្ត​រ​ជាតិ​​ស្គាល់គ្នា ​ដើម្បីអនាគតសហប្រតិបត្តិកា​រ​ជិត​ស្និត​ឬ​ពឹងពាក់​​គ្នា​ទៅ​​វិញ​ ​ទៅមកលើ​វិស័យ​ស្រាវជ្រាវ​សង្គម​និង​វប្បធម៌។ -កសាងជួរអ្នកស្រាវជ្រាវ​បង្គោលរបស់សាកលវិទ្យាល័យខេមរៈឲ្យមាន​កម្រិត​ខ្ពស់។   ចំនុចទាំងប្រាំនេះ ជាមូលដ្ឋានស្នូលនៃការកសាង​សមត្ថភាព​ និង​ធនធាន​មនុស្សរបស់សាកល​វិទ្យាល័យខេមរៈ។