សខ៣
គោលដៅ
 
រួមវិភាគទានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ​ ដោយយកវិស័យអប់រំជា​មូលដ្ឋាន​ ក្នុងការកាត់ជួយបន្ថយភាពក្រីក្រ​​ តាមរយៈការលើកស្ទួយគុណភាព​និង​ប្រសិទ្ធិភាព​លើ​វិស័យ​អប់រំនៅកម្ពុជា ដោយផ្តល់​ចំណេះដឹងផ្នែក៖ ​វិទ្យា​សាស្ត្រ បច្ចេកទេស សេដ្ឋ កិច្ច​ គោលនយោបាយ​ សង្គម-វប្បធម៌ និងចំណេះដឹងផ្នែកទំនាក់ទំនងអន្តរជាតិ​ ដល់​និស្សិត។ ពង្រឹងការបណ្តុះបណ្តាលធនធានមនុស្ស ឲ្យមានសមត្ថភាពខ្ពស់​ លើ​ការ​សិក្សា​ស្រាវជ្រាវ​ ការវិភាគ ការតែងនិពន្វ​​ ដែលសមត្ថភាពជំនាញ​ទាំងនេះមិន​អាច​កាត់ផ្តាច់ពីវិស័យអប់រំបានឡើយ។​ លើសពីនេះទៀត​គោល​ដៅ​អភិវឌ្ឍ​វិស័យអប់រំ​របស់​សាកលវិទ្យាល័យខេមរៈ គឺយកការអប់រំនៅ​សម័យ​អង្គរ ធ្វើជាខ្នាតគម្រូសម្រាប់​អភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជាប្ចុប្បន្ន ស្របតាម​ទស្សនៈមួយបានលើកឡើងថា​​ ស្ពាន​​ សម័យអង្គរ  ទ្រខ្មែរគ្រប់ជំនាន់ លើកទឹកចិត្តដល់និស្សិត ដែលរៀនពូកែ​​ ឲ្យទៅបន្តការសិក្សា​នៅ​ថ្នាក់​ឧត្តម​សិក្សា​ឬ​ក្រោយឧត្តម​​នៅ​ក្នុងឬក្រៅប្រទេស តាមរយៈការផ្តល់ជា​អាហារូប​ករណ៍ទៅ​តាម​សមត្ថភាពជាក់ស្តែង។​​ ពិសេសខិតខំរក​សាកលវិទ្យា​ល័យ​ដៃគូ​នៅ​បរទេស សហ​ការ​គ្នាលើ​កម្មវិធីផ្លាស់ប្តូរនិស្សិតនិងអ្នកស្រាវជ្រាវ។​​​​ លើកកម្ពស់​ដល់​ការស្រាវជ្រាវ ដើម្បី​បានជាផលប្រយោជន៍ជាតិ ឬមនុស្សជាតិ។​