សខ៣
បេសកកម្ម
 
ផែនការយុទ្ធសាស្រ្ត៥ឆ្នាំ (២០១៣-២០១៧) របស់សាកល​វិទ្យា​ល័យ​ខេមរៈ ​បានរៀបចំឡើង​ ដោយមានប្រពន័្ធយន្តការការងារច្បាស់លាស់​ មាន​ការសិក្សា​ពិគ្រោះ​យោបល់គ្នា យ៉ាងទូលំទូលាយពី​សំណាក់អ្នកពាក់​ព័ន្ធនានា ពិសេសជាមួយអ្នក​ជំនាញ​​​ការ​​ ផ្នែកធ្វើកម្មវិធីសិក្សារបស់​សាកលវិទ្យា​ល័យ​ផ្ទាល់។​ សាកលវិទ្យាល័យ​ខេមរៈ​ សង្ឃឹមយ៉ាងមុតមាំថា​ ផែនការ​យុទ្ធ​សាស្ត្រ​មេឆ្នាំ២០១៣-២០១៧​ នឹង​កំណត់​ផែនទីចង្អុលផ្លូវ សម្រាប់​ការអនុវត្ត​ប្រកបដោយប្រសិទ្ធភាព​ សំដៅជំរុញវិស័យ​សិក្សា​ធិការ​និងស្រាវជ្រាវ​របស់សាកលវិទ្យាល័យ ឲ្យ​លឿនទៅមុខជាលំដាប់ គឺធ្វើយ៉ាង​ណា​ជម្រុញឲ្យ​ការបណ្តុះ​បណ្តាល និងការស្រាវជ្រាវ​មាន​គុណភាពខ្ពស់​ស្មើ និង​ការសិក្សា​​ក្នុងតំបន់ ដើម្បីជាគុណប្រយោជន៍​ ដល់ប្រជាជនកម្ពុជាគ្រប់រូប ​ដែល​សម្រេច​​ចិត្ត​ផ្ញើ​ជោគវាសនារបស់ខ្លួនលើសាកលវិទ្យាល័យខេមរៈ។​