សខ៣
ចក្ខុវិស័យ
 
 
  ការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាគឺជាការឆ្លើយតបចំពេល​វេលាទៅនឹង​សេចក្តីត្រូវ​ការ​​ដ៏បន្ទាន់និងចាំបាច់របស់កម្ពុជាក្នុងការលើកកម្ពស់​ជីវភាព​របស់​ប្រជាជននិង​ការកំណត់​សមត្ថភាព ដណ្តើមឈ្នះរបស់កម្ពុជាក្នុងយុគ​សម័យ​សាក​ល​ភាវូបនីយកម្មនៃសហសវត្ស​ថ្មីនេះ។​
   បច្ចុប្បន្នប្រទេសទាំងអស់នៅក្នុងតំបន់គេកំពុងខិតខំឆ្ពោះទៅរកការពន្លឿននិងការធ្វើកំណែទម្រង់កម្មវិធីសិក្សានៅឧត្តមសិក្សារបស់គេ​​ជានិរន្តជាពិសេសពីរ​សត​វត្សចុងក្រោយ​នៃសតវត្ស​ទី២០ទើបកន្លងផុតទៅ។ គោលដៅចុងក្រោយ​របស់​គេគឺ​ការប្រកួតប្រជែងដណ្តើមឧត្តមភាព​លើ​វិស័យវិទ្យា​សាស្រ្តនិងបច្ចេកទេសសំដៅ​​​​យក​ប្រៀបខាងសេដ្ឋកិច្ចដោយប្រើ​បច្ចេកវិទ្យានៅក្នុង​សតវត្សទី២១នេះ។មាន​តែ​ការ​ស្រាវ​ជ្រាវទេ​ដែលធ្វើឲ្យ​ប្រទេសជាតិមាន​​​ការរីកចម្រើនឥតឈប់ឈរ។សព្វថ្ងៃ​នេះតើ​មានប្រទេសរីកចម្រើន​ណាមួយអភិវឌ្ឍ​ប្រទេសរបស់ គេដោយខ្វះការ​ស្រាវជ្រាវនោះ​?​​ ដើម្បីលើកស្ទួយប្រទេសជាតិឲ្យស្ថិត​នៅទីតាំងមួយស្មើមុខនឹងប្រទេស​ក្នុង​តំបន់​ឬ​ពិភពលោកបាន។​កម្ពុជាត្រូវផ្អែកលើការស្រាវជ្រាវធ្វើជាមូលដ្ឋាន​រួមទាំង​​ការ​បញ្ចូល​បច្ចេក​វិទ្យា​ព៌តមាន​និងទូរគមនាគមន៍ទំនើបក្នុងប្រព័ន្ធអប់រំរបស់ខ្លួន​ដើម្បីឈានទៅរក​ឧត្តមភាពនឹងគេ​​​។​ដោយមើលឃើញពីតម្រូវការរបស់ប្រទេសជាតិក្នុងការចូលរួម អភិវឌ្ឍន៍​សេដ្ឋ​​កិច្ចសង្គម​​ពឹងផ្អែក​លើ​ចំណេះដឹងទើបយើងខ្ញុំទាំងអស់គ្នាដែលជាក្រុមសាស្រ្តា​ចារ្យ​​ថ្នាក់បណ្ឌិតថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ថ្នាក់បរិញ្ញាបត្រនិងមន្រ្តីរាជកា​ជាន់ខ្ពស់នៃ​រាជ​រដ្ឋាភិ បាលកម្ពុជា​បានមូលមតិគ្នាផ្តួច​ផ្តើម​បង្កើតសាកលវិទ្យាល័យមួយ​នេះឡើង។
        សាកលវិទ្យាល័យខេមរៈជាសាកលវិទ្យាល័យបណ្តុះបណ្តាលធនធានមនុស្ស​ប្រកបទៅដោយសមត្ថភាពបំណិន​សីលធម៌និងមានចំណេះដឹងនិង​ជំនាញច្បាស់លាស់​។ សាកលវិទ្យាល័យខេមរៈ ​អនុវត្ត​ស្របតាម​យុទ្ធសាស្រ្តចតុកោណ​អណ្ណត្តិ​ទី២​​របស់​រាជ​រដ្ឋា​ភិបាល​នៃព្រះរាជាណាចក្រ​កម្ពុជា។​​ដើម្បីរួមចំណែកការអភិវឌ្ឍវិស័យ​អប់រំជាមួយក្រសួងអប់រំយុវ ជន​​និងកីឡានិង​ធ្វើឲ្យបាន​សម្រេច​លើកម្មវិធីលើក​កម្ពស់​គុណភាពអប់រំ​សាកលវិទ្យាល័យខេមរៈបាន​កំណត់បញ្ហា​សំខាន់ៗដែលកើតមានឡើងមួយចំនួននៅក្នុង​រង្វង់​គ្រឹះស្ថាន​ឧត្តម សិក្សាជាកត្តា​អាទិភាពដែលត្រូវដោះ​ស្រាយ​​ជាបន្ទាន់​នូវ​សមាសភាព​ដែលពាក់ព័ន្ធ​មាន​ដូច​តទៅ៖
ក.គុណភាពសាស្រ្តាចារ្យៈ សាកលវិទ្យាល័យខេមរៈមានសាស្រ្តា​ចារ្យ​ និង​អ្នកស្រាវជ្រាវដែលមានគុណវុឌ្ឍិស្របទៅនឹង​តម្រូវការគុណភាពមួយដែលតម្រង់​ទិសដៅតាមការវិវត្តរបស់​សង្គម​​និងតំបន់។
ខ.គុណភាពរបស់និស្សិតៈ និស្សិតត្រូវបានជ្រើសរើសឲ្យចូលសិក្សាដោយ​សម្រិតសម្រាំងដោយគិតថា“ជារូបធាតុដើម“​របស់សាកលវិទ្យាល័យខេមរៈនិង​ជា​លក្ខខណ្ខចំបងមួយ​សម្រាប់​គុណភាព។ទស្សនវិជ្ជារបស់សាកលវិទ្យាល័យខេមរៈ​បាន​​លើកឡើងថាបើរូបធាតុ​ដើម​មិនល្អ​ផលិតផលដែលដែលផលិតចេញមកក៏មិន​ល្អ​ដែរទោះបីជាលំនាំផលិតកម្មមាន​លក្ខណៈល្អ ប្រសើរ​យ៉ាងណា​ក៏ដោយ។
គ.គុណភាពនៃកម្មវិធីសិក្សាៈ  រាល់កម្មវិធីនិមួយៗត្រូវផ្តើមឡើងដោយមាន​គោល​បំណង​ច្បាស់លាស់និងភាពចាំបាច់​អំពីតម្រូវការបច្ចុប្បន្ននិងអនាគត​ដោយ​ឆ្លងកាត់​ការសិក្សាស្រាវ ជ្រាវ​ច្បាស់លាស់។ត្រូវធ្វើយ៉ាងណាឲ្យមាន​ភាពងាយ​ស្រួល​ក្នុង​​​​ការសិក្សាភាព​បត់បែន​​និង​ផ្ទេរចុះឡើងបានដោយតម្រូវឲ្យនិស្សិត​ទទួល​យក​បានឲ្យ​តែនិស្សិតមានសមត្ថភាព​និងលទ្ធភាព ចូលរៀននៅសាកលវិទ្យាល័យខេមរៈ។​
ឃ.សហប្រតិបត្តិការអន្តរសាកលវិទ្យាល័យៈ​​លើមូលដ្ឋាន​សាកល​ភាវូប​នីយកម្មវិទ្យាសាស្រ្តនិងបច្ចេកទេសដើម្បីកាត់បន្ថយគម្លាត​រវាង​ចំណេះ​ដឹង​របស់​​​និស្សិត​ក្នុង​ប្រទេសជាមួយនឹង​ និសិ្សតនៃ​ប្រទេសរីកចម្រើន​ខេមរៈ​បានយក​ចិត្ត​ទុក​ដាក់​​​​ធ្វើកម្មវិធីផ្លាស់ប្តូរ​និស្សិតដើម្បីបង្កើកម្មវិធីស្រាវជ្រាវរួមគ្នាសម្រាប់ឈានទៅ​ពង្រីក​​​និងអនុវត្ត​ចំណេះដឹង​ថ្មីៗ​នៃរបកគំហើញ។​ជំនួយ បច្ចេកទេសនិងសម្ភារៈពី​សហគម​ន៍សាកលវិទ្យាល័យអន្តរជាតិនិងមូលនិធិអន្តរជាតិមានសារៈ​សំខាន់​ចំពោះ​មុខ​សម្រាប់​លើកកម្ពស់ស្ថានភាព​អប់រំ​បច្ចុប្បន្ន​របស់សាកលវិទ្យា​ល័យខេមរៈ ឲ្យមាន​គុណភាព​ដូចគ្នានឹង​សាកល​វិទ្យាល័យ​ដៃគូ។​ អាស្រ័យ​ហេតុនេះអ្នកទទួលខុសត្រូវ​ក៏ដូចជា​សាស្រ្តាចារ្យម្នា្កក់ៗ​ត្រូវ​ខិតខំ​ខ្នះខ្នែងចាប់យកឳកាសទាំងនេះឲ្យបានគ្រប់ៗ​គ្នា​។
      ភារកិច្ចស្នូលរបស់សាកលវិទ្យាល័យខេមរៈ​មិនមែនត្រឹមតែ​បណ្តុះ​បណ្តាលនិងអប់រំនិស្សិតឲ្យ​គេអាចសម្របខ្លួនក្នុងទីផ្សារ​ការងារ​ចំពោះ​មុខប៉ុណ្ណោះទេប៉ុន្តែ​ត្រូវ​ចេះមើលឲ្យឃើញវែង ឆ្ងាយទៅមុខ​រយៈពេល​យូរ​អង្វែងនិងសម្របខ្លួន​បាន​រហូតដោយ​គិតដល់ការអភិវឌ្ឍបុគ្គលិកលក្ខណៈបុគ្គលផ្ទាល់ទាំង​អាកប្បកិរិយា​លទ្ធភាព​ព្យាយាមរៀនសូត្រនិងស្វ័យសិក្សាដែល​​អាច មានសមត្ថភាពនិងឆន្ទៈ​រួមចំណែក​ក្នុង​កិច្ចស្តារនិង​អភិវឌ្ឍជាតិ​បាន។ក្នុងកម្រិតប្រទេសជាតិសាកលវិទ្យាល័យខេមរៈគឺជាគ្រឹះស្ថានជួរមុខដែល​​​មាន​ងារផលិតនិងផ្ទេរចំណេះដឹងដូច្នេះការ​សិក្សាស្រាវជ្រាវនៅ​សាកល​វិទ្យា​ល័យ​ខេមរៈមានអត្ថន័យជាចំបងក្នុងការ​សម្រេចនូវបេសកកម្មរបស់​ឧត្តមសិក្សាបើ​ពុំ​​​នោះ​សោត​ទេ​ដូចគេពោលថា«សាកលវិទ្យាល័យបើគ្នាន​ការងារស្រាវ ជ្រាវវា​គ្រាន់​តែ​ជា​សាលា​ បណ្តុះបណ្តាលឬគ្រឹះស្ថានពហុជំនាញ​មួយតែ ប៉ុណ្ណោះ» ឬជាងនេះ​ទៅទៀត​ជា «សាកល​​វិទ្យាល័យស្លាប់» (អត់សកម្មភាព)។