សខ៣
សូមស្វាគមន័ការមកកាន់ សាកលវិទ្យាល័យ ខេមរៈ
 
     ការអប់រំ គឺជា​មាគ៌ា​ដ៏​ត្រឹមត្រូវ​ក្នុងការ​អភិវឌ្ឍ​សង្គមជាតិ​នៅក្នុង សត​វ​ត្យ​ទី២១ ដើម្បីអោយ​ប្រទេសជាតិ​អាចធ្វើ​សមាហរណកម្ម នៅ ក្នុង​តំបន់ និង​ក្នុង​ពិភពលោក។ គ្មាន​ការអប់រំ គ្មាន​ការអភិវឌ្ឍ ហើ យ​ក៏​មិនអាច​កាត់បន្ថយ​ភាពក្រីក្រ​ដោយ​ខ្វះ​ការអប់រំ​បានដែរ។
     សាកលវិទ្យាល័យ​ខេមរៈ ជា​ស្មារតី​សុខក្សេមក្សាន្ត និង​ជា ទី​ប្រមូលផ្តុំ​បញ្ញវន្ត​ជាន់ខ្ពស់​ជាតិ និង​ធ្វើ​សហប្រតិបត្តិការ​ជាមួយ អន្តរជាតិ​ក្នុងការ​បណ្តុះបណ្តាល​ថ្នាក់បណ្ឌិត បរិញ្ញាបត្រ​ជាន់ខ្ពស់ បរិញ្ញាបត្រ បរិញ្ញាបត្ររង និង​មធ្យមសិក្សា​ឯកទេស​ដោយ​ផ្តល់ នូវ​សេវា​បណ្តុះបណ្តាល​ប្រកបដោយ​គុណភាព​ខាង​ចំណេះដឹង ជំនាញ និង​បច្ចេកវិទ្យាថ្មីៗ ដើម្បី​អភិវឌ្ឍន៍​បញ្ញា​ញណ​បំ​ណិ​ន ក្នុង​ជិវិត កិត្យានុភាព កិត្តិយស តម្លៃ​ខាង សីលធម៌ និង​ភាពថ្លៃថ្នូរ សម្រាប់​បុគ្គល​គ្រប់រូប ដែល​ត្រូវបាន​បណ្តុះបណ្តាល​នៅ​សាកល វិទ្យាល័យ​ខេមរៈ។
      សាកលវិទ្យាល័យ​ខេមរៈ ជា​មជ្ឈមណ្ឌល​បណ្តា​លធ​ន​ធាន​មនុស្ស របស់​ជាតិ​កម្រិត​ខ្ពស់ បង្កើត​នូវ​មូលដ្ឋាន​បញ្ញា​ទាំង​ទ្រឹស្តី ទាំង​ការ អនុវត្ត​ដោយ​ឈរ​នៅលើ​វិជ្ជាជីវៈ ក្រមសីលធម៌